Category Archives: Uncategorized

ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតជំនាន់ទី១

ពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតជំនាន់ទី១ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតជំនាន់ទី១ ឆ្នាំសិក្សា២០១៦-២០១៧ (ចំនួន២០០ រូប) ក្រោមអធិបតីភាពឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែងលើការរៀន-បង្រៀន និងទទួលនូវសំណូមពរពីនិស្សិតក្នុងគោលបំណងជម្រុញគុណភាពអប់រំនៅក្នុងសាកលវិទ្យាល័យឲ្យមានគុណភាព និងស្តង់ដារ។ សាកលវិទ្យាល័យ តែងតែរៀបចំពិធីនេះជារៀងរាល់មួយខែម្តង ហើយតែងតែដោះស្រាយនូវចំនុចខ្វះខាតដ៏តិចតួច ដើម្បីឲ្យការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់។ យើងតែងតែព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យនិស្សិតមានចំណេះដឹង និងចំណេះធ្វើប្រកបដោយគុណភាព។