អនុរដ្ឋលេខាធិការក្រសួងបានចុះពិនិត្យជាក់ស្តែងនៅកសិដ្ឋានអនុវត្តកសិកម្ម

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុជន និងកីឡា បានដឹកនាំប្រតិភូចុះពិនិត្យដំណើរការអនុវត្តការងាររបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ ក្នុងដំណើរទស្សនកិច្ចនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ។ ក្រៅពីកិច្ចពិភាក្សាពីចំណុចសំខាន់មួយចំនួនដែលគាំទ្រដល់ដំណើរការផ្សេងៗ ក្នុងសាកលវិទ្យាល័យ ឯកឧត្តមបណ្ឌិត និងគណៈប្រតិភូ ក៏បានចុះពិនិត្យជាក់ស្តែងនៅកសិដ្ឋានអនុវត្តកសិកម្មនៃសាកលវិទ្យាល័យដែលកំពុងដំណើរការលើការពិសោធន៍ចិញ្ចឹមសត្វ ដំណាំបន្លែសរីរាង្គ និងការពិសោធន៍ផ្សេងៗ ដែលពាក់ព័ន្ធនឹងការងារកសិកម្ម។