ប្រតិភូ គ្រូបង្វឹក និងអត្តពលិក នៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបចំនួន ៦៤នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី០៦ មិថុនា ២០២៦ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចូលរួមប្រកួតកីឡាឧត្តមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦
នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ ពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។
ក្នុងស្មារតីលើកកម្ពស់វិស័យកីឡា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានបញ្ជូនប្រតិភូ និងអត្តពលិកសរុបចំនួន ៦៤នាក់ ចូលរួមប្រកួតប្រជែងលើ ២ប្រភេទកីឡាសំខាន់ៗគឺ៖
កីឡាបាល់ទាត់៖ បុរស និងនារី
កីឡាបាល់ទះ៖ ១ក្រុម
ព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះមានគ្រឹះស្ថានចូលរួមចំនួន ៤៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្វែងរកជើងឯកប្រចាំឆ្នាំ២០២៦។












