The University of Heng Samrin Thbongkhmum (UHST) welcomed H.E. Dominic Williams MBE, His Majesty’s Ambassador of the United Kingdom to the Kingdom of Cambodia, on an official visit to its campus in Tbong Khmum Province.

On 19 November 2026, the University of Heng Samrin Thbongkhmum (UHST) welcomed H.E. Dominic Williams MBE, His Majesty’s Ambassador of the United Kingdom to the Kingdom of Cambodia, on an official visit to its campus in Tbong Khmum Province.

Written by
Published on
Nov 19, 2026 12:00
Views
5

សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ បានទទួលស្វាគមន៍ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ ក្នុងខេត្តត្បូងឃ្មុំ។

---------------------------

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ បានទទួលស្វាគមន៍ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅសាកលវិទ្យាល័យ ក្នុងខេត្តត្បូងឃ្មុំ។ ឯកឧត្តមឯកអគ្គរាជទូតត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមសាស្ត្រាចារ្យរង ពិន វណ្ណារ៉ូ សាកលវិទ្យាធិការ និង សាស្ត្រាចារ្យរងបណ្ឌិត ពិន តារា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ រួមជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិត។ ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមសាកលវិទ្យាធិការបានបង្ហាញពីបេសកកម្មរបស់សាកលវិទ្យាល័យ ក្នុងការពង្រីកឱកាសទទួលបានការអប់រំឧត្តមសិក្សាសម្រាប់យុវជននៅខេត្តត្បូងឃ្មុំ និងខេត្តនានានៅភាគខាងកើត រួមទាំងនិស្សិតមកពីជនបទ និងសហគមន៍ជនជាតិភាគតិច។ ឯកឧត្តមក៏បានលើកឡើងពីការចូលរួមរបស់សាកលវិទ្យាល័យក្នុងគម្រោង Erasmus+ ចំនួន១៣ ក្នុងនោះមានគម្រោង ALIGNING និង AGRIVOLT ដែលសាកលវិទ្យាល័យជាអ្នកសម្របសម្រួល ព្រមទាំងការអនុវត្តគម្រោងកែលម្អឧត្តមសិក្សាដំណាក់កាលទី២ (HEIP II) ដែលគាំទ្រដោយធនាគារពិភពលោក។ ភាគីទាំងពីរបានពិភាក្សាអំពីឱកាសកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស លើវិស័យឧត្តមសិក្សា ការបង្រៀនភាសាអង់គ្លេស ភាពជាដៃគូផ្នែកសិក្សា និងអាហារូបករណ៍ដូចជា Chevening ជាដើម។ ឯកឧត្តមឯកអគ្គរាជទូតក៏បានជួបសំណេះសំណាលជាមួយនិស្សិត និងបានស្ដាប់ដោយផ្ទាល់អំពីបទពិសោធន៍ ក្ដីស្រមៃ និងបញ្ហាប្រឈមរបស់ពួកគេ ក្នុងនាមជាយុវជនមកពីខេត្ត។ ទស្សនកិច្ចនេះបានបញ្ចប់ដោយការថតរូបអនុស្សាវរីយ៍ និងការដើរទស្សនាបរិវេណសាកលវិទ្យាល័យ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ និងស្ថានទូតចក្រភពអង់គ្លេស។

The University of Heng Samrin Thbongkhmum (UHST) welcomed H.E. Dominic Williams MBE, His Majesty’s Ambassador of the United Kingdom to the Kingdom of Cambodia, on an official visit to its campus in Tbong Khmum Province.

---------------------------

On 19 November 2026, the University of Heng Samrin Thbongkhmum (UHST) welcomed H.E. Dominic Williams MBE, His Majesty’s Ambassador of the United Kingdom to the Kingdom of Cambodia, on an official visit to its campus in Tbong Khmum Province. The Ambassador was warmly received by Assoc. Prof. Pin Vannaro, Rector of UHST, and Assoc. Prof. Pin Tara, Vice-Rector of UHST, together with members of the university management, lecturers and students. In his welcome remarks, the Rector introduced the university’s mission of expanding access to higher education for young people in Tbong Khmum and the eastern provinces, including students from rural and ethnic minority communities. He highlighted UHST’s participation in 13 Erasmus+ projects, including ALIGNING and AGRIVOLT, which UHST coordinates, as well as its implementation of the World Bank-supported HEIP II project. The two sides discussed opportunities for UK–Cambodia cooperation in higher education, English language teaching, academic partnerships and scholarships such as Chevening. The Ambassador also met UHST students and heard directly about their experiences, aspirations and challenges as young people from the province. The visit concluded with a group photo and a short campus tour, marking an important step towards closer ties between UHST and the British Embassy.