START Cambodia Second General Meeting (GM2)
ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ


ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រុមការងារសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (UHST) បានចូលរួមកិច្ចប្រជុំទូទៅលើកទី២ (Second General Meeting – GM2) នៃគម្រោង START Cambodia (Strategic Transformations for Wider Access, Stronger Retention and Improved Conditions for More Diverse Students to Thrive) ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) រាជធានីភ្នំពេញ។
ពិធីបើកកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះមានសុន្ទរកថាស្វាគមន៍ពី ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ អគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងMs. Flora Bertizzolo តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក Dr. María Yárosh មកពីសាកលវិទ្យាល័យ Groningen ប្រទេសហូឡង់ បានធ្វើបទបង្ហាញអំពីលទ្ធផលរំពឹងទុក និងភារកិច្ចនៃ GM2។
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអនុវត្តគម្រោងនៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន០៥ គឺវិទ្យាស្ថានជាតិអប់រំ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ។ ក្រៅពីនេះ ក៏មានអគ្គនាយកដ្ឋានឧត្តមសិក្សា និងដៃគូអឺរ៉ុបចូលរួមផងដែរ គឺ University of Groningen (ហូឡង់) AEET និង UPM (អេស្ប៉ាញ) និង METU (ទួរគី)។
ក្នុងរយៈពេល៣ថ្ងៃដំបូង អ្នកចូលរួមបានធ្វើការជាក្រុម តាមខ្សែការងារទាំង៣ នៃគម្រោង៖
- Line1-Group1 (ដឹកនាំដោយ NIE) ៖ ការចូលរៀនឧត្តមសិក្សាប្រកបដោយសមធម៌ តាំងពីកម្រិតមធ្យមសិក្សាទុតិយភូមិ។ ក្រុមនេះបានរៀបចំធនធានព័ត៌មានសម្រាប់គ្រូវិទ្យាល័យប្រើក្នុងការប្រឹក្សាអាជីព និងវីដេអូខ្លីសម្រាប់សិស្ស និងគ្រួសារ។
- Line2-Group2 (ដឹកនាំដោយ UHST) ៖ ការកែលម្អមុខវិជ្ជាឆ្នាំទី១ ដើម្បីពង្រឹងការបន្តការសិក្សា និងជោគជ័យរបស់និស្សិត។ ក្រុមនេះបានចែករំលែកលទ្ធផលពិសោធន៍ការរៀនសកម្ម និងចងក្រងបណ្តុំឧទាហរណ៍ “Innovative ways to put active learning principles in practice in your 1st-year undergraduate course” ។ ក្រុមនេះក៏បានចូលរួមសិក្ខាសាលាស្តីពី Gamification, Flipped Learning និង Team-Based Learning ដឹកនាំដោយ AEET, UPM និង METU ផងដែរ។
- Line3-Group3 (ដឹកនាំដោយ SRU) ៖ យន្តការ និងរចនាសម្ព័ន្ធសាកលវិទ្យាល័យ សម្រាប់ការផ្លាស់ប្តូរទៅឧត្តមសិក្សាប្រកបដោយបរិយាបន្ន។ ក្រុមនេះបានរៀបចំរបាយការណ៍ “Articulating the gap” ស្តីពីចំណេះដឹង និងជំនាញដែលនិស្សិតត្រូវការ និងគម្លាតទូទៅរបស់និស្សិតក្រុមងាយរងគ្រោះ។
ក្នុងនាមជាអ្នកដឹកនាំខ្សែការងារទី២ ក្រុមការងារ UHST បានសម្របសម្រួលការងារក្រុមពេញមួយកិច្ចប្រជុំ។ នៅថ្ងៃទី៥ ខែវិច្ឆិកា UHST បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃខ្សែទី២ ក្នុងពិធីបិទផ្នែកបច្ចេកទេសនៃ GM2។
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ UHST បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាគោលនយោបាយ (Policy Board) លើកទី២។ UHST បានចែករំលែកផែនការព្រឹត្តិការណ៍ផ្សព្វផ្សាយឆ្នាំទី១ និងបង្ហាញផែនការពង្រីកផ្ទៃក្នុង (Internal Extension Plan) ដែលមានគោលដៅសម្រាប់ឆ្នាំ២០២៧–២០៣០ និងសកម្មភាពជាក់ស្តែងសម្រាប់ឆ្នាំ២០២៧។ កិច្ចប្រជុំក៏បានពិភាក្សាអំពីផែនការពង្រីកថ្នាក់ជាតិ និងផែនការការងារសម្រាប់កំណត់សម្គាល់គោលនយោបាយស្តីពីកិច្ចសហការរវាងវិស័យឧត្តមសិក្សា និងមធ្យមសិក្សាទុតិយភូមិ ដើម្បីការចូលរៀនឧត្តមសិក្សាប្រកបដោយសមធម៌នៅថ្នាក់ជាតិ ដែលដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា។
គម្រោង START Cambodia ដែលគាំទ្រហិរញ្ញវត្ថុដោយសហភាពអឺរ៉ុប មានគោលបំណងចំនួន៣៖
- ការបង្កើនឱកាសចូលរៀននៅឧត្តមសិក្សាប្រកបដោយសមធម៌ ជាពិសេសសម្រាប់សិស្សមកពីគ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ
- ការកែលម្អកម្មវិធីសិក្សាឆ្នាំទី១ ដើម្បីពង្រឹងការបន្តការសិក្សា និងការទទួលបានជោគជ័យក្នុងការសិក្សារបស់និស្សិត
- ការកសាងយន្តការ និងរចនាសម្ព័ន្ធ សម្រាប់ការបន្តការសិក្សាពីកម្រិតមធ្យមសិក្សាទៅឧត្តមសិក្សាប្រកបដោយបរិយាបន្ន
ការចូលរួមក្នុង GM2 នេះ បានពង្រឹងតួនាទីរបស់ UHST ក្នុងការជំរុញការរៀនសកម្ម និងការគាំទ្រនិស្សិតឆ្នាំទី១ ជាពិសេសនិស្សិតមកពីក្រុមងាយរងគ្រោះ។ វាក៏ចូលរួមចំណែកដល់កំណែទម្រង់ឧត្តមសិក្សានៅកម្ពុជា ឱ្យកាន់តែមានគុណភាព សមធម៌ និងបរិយាបន្ន។
#STARTCambodia #ErasmusPlus #CofundedByTheEU #UHST
From 3 to 6 November 2026, the project team at the University of Heng Samrin Thbongkhmum (UHST) participated in the Second General Meeting (GM2) of the START Cambodia project (Strategic Transformations for Wider Access, Stronger Retention and Improved Conditions for More Diverse Students to Thrive). The meeting was held at the Institute of Technology of Cambodia (ITC) in Phnom Penh.
The meeting was opened by H.E. MAK Ngoy, Director General of the Directorate General of Higher Education at the Ministry of Education, Youth and Sport (MoEYS). H.E. Prof. Dr. PO Kimtho, Director General of ITC, gave welcome remarks, followed by remarks from Ms. Flora Bertizzolo, a representative of the Delegation of the European Union to the Kingdom of Cambodia. Dr. María Yárosh of the University of Groningen in the Netherlands then presented the expected outputs and tasks for GM2.
Project teams from five Cambodian public higher education institutions took part: the National Institute of Education, the Royal University of Phnom Penh, the Institute of Technology of Cambodia, Svay Rieng University and the University of Heng Samrin Thbongkhmum. They were joined by the Directorate General of Higher Education and the European partners: the University of Groningen (the Netherlands), AEET and UPM (Spain), and METU (Türkiye).
For the first three days, participants worked in groups along the project’s three lines of work:
- Line 1 (led by NIE): more equitable access from the upper secondary stage. The group prepared information resources for upper secondary teachers to use in career counseling and planned short videos for students and their families.
- Line 2 (led by UHST): revising first-year courses for stronger retention and academic success. The group shared results from active learning experiments and compiled the collection “Innovative ways to put active learning principles in practice in your 1st-year undergraduate course”. It also held workshops on gamification, flipped learning and team-based learning, led by AEET, UPM and METU.
- Line 3 (led by SRU): university schemes and structures for a more inclusive transition to higher education. The group drafted the “Articulating the gap” report on the knowledge and skills students need, and the most common gaps among vulnerable student groups.
As the lead of Line 2, the UHST team coordinated the group work throughout the meeting. On 5 November, UHST presented the progress of Line 2 at the closing plenary of the GM2 technical part.
On 6 November 2026, UHST took part in the second START Cambodia Policy Board meeting. UHST shared its plans for the Year 1 dissemination events and presented its Internal Extension Plan, with targets for 2027–2030 and concrete actions for 2027. The meeting also discussed the National Extension Plan and the work plan for the policy note “How Higher Education and Upper Secondary School Sectors can join efforts to achieve more equitable access to HE at national level”, led by MoEYS.
Co-funded by the European Union, START Cambodia has three objectives:
- Wider, more equitable access to higher education, especially for students from low-income families and vulnerable groups
- Better first-year courses, so that more students stay in their studies and succeed
- University schemes and structures for a more inclusive transition from upper secondary school to higher education
Taking part in GM2 strengthened UHST’s role in promoting active learning and in supporting first-year students, especially those from vulnerable groups. It also contributes to making higher education in Cambodia more equitable, inclusive, and higher quality.
#STARTCambodia #ErasmusPlus #CofundedByTheEU #UHST